បន្ទាប់ពីបែកគ្នា យើងគ្មានអីជាប់ជំពាក់ជាមួយគេទៀតទេ ហើយយើងក៏អាចចាប់ផ្ដើមថ្មីជាមួយនរណាម្នាក់ក្នុងពេលដ៏សក្ដិសមណាមួយដែរ។ ទោះយ៉ាណា យើងគួរជៀសពីមិត្តរបស់សង្សារចាស់។ ចង់ដឹងទេថាហេតុអ្វី? ចំណុចខាងក្រោមនេះអាចបញ្ជាក់បាន៖

១. មិត្តភាពអាចនឹងត្រូវបានបំផ្លាញ៖ យើងដឹងហើយថាពួកគេជាមិត្តនឹងគ្នា ហើយយើងអាចនឹងក្លាយជាចំណែកមួយដែលធ្វើឲ្យគេឈ្លោះគ្នាក៏ថាបានព្រោះយើងជៀសមិនផុតពីជួបសង្សារចាស់ទេ។
២. យើងនឹងមានកេរ្តិ៍ឈ្មោះមិនល្អ៖ បើយើងបែកពីសង្សារចាស់ ហើយមកសាងស្នេហ៍ជាមួយមិត្តភ័ក្ដិគេនោះ តិចឬច្រើនប្រាកដជាមានសម្ដីមិនល្អពីយើងមិនខាន។ វាអាចចេញពីអតីតសង្សារយើងតែម្ដង។
៣. ស្រមៃមើលថាបើយើងវិញមានអារម្មណ៍យ៉ាងណា៖ ឧទាហរណ៍បញ្ច្រាសមកវិញថាបើមិត្តប្រុសចាស់មកទាក់ទងជាមួយមិត្តស្រីៗយើង តើវានឹងទៅជាយ៉ាងណាវិញ? បើយើងពិបាក គេក៏ដូចគ្នា។
៤. ទោះស្នេហាអាចប្រព្រឹត្តទៅបាន តែវាក៏ពិបាកដែរ៖ បើចំណុចខាងលើនេះសុទ្ធតែOk ហើយយើងជ្រើសរើសបន្តទៀត វាក៏នៅតែពិបាកដែរ។ ហេតុផលសំខាន់គឺយើងមិនមែនរស់នៅតែពីរនាក់សង្សារឯណា។ យើងត្រូវរាប់អានមិត្តភ័ក្ដិជាច្រើនដែលក្នុងនោះក៏រួមទាំងមិត្តប្រុសចាស់ដែរ ទោះចង់ឬមិនចង់ក៏ដោយ។ សំណួរសួរថា យើងស្រណុកចិត្តបានប៉ុណ្ណា?

ដូចនេះ ជម្រើសល្អគឺមិនគួរទៅពាក់ព័ន្ធជាមួយនឹងមិត្តភ័ក្ដិរបស់មិត្តប្រុសចាស់ទេព្រោះវាមានតែផលលំបាកប៉ុណ្ណោះ គឺលំបាកទាំងគេទាំងយើង៕
No comments:
Post a Comment