រស់នៅជាមួយជីវិតសប្បាយៗគឺជារឿងគួរឲ្យចាប់អារម្មណ៍ ហើយក៏ជាអ្វីដែលស្រីៗគ្រប់រូបគួរមានដែរ។ ខាងក្រោមនេះគឺជាទម្លាប់វិជ្ជមានទាំង ១០ ដែលស្ត្រីគ្រប់រូបគួរមានក្នុងខ្លួន ដើម្បីរស់នៅជាមួយសុភមង្គល។
១. ញញឹម៖ ទោះមិនមានអារម្មណ៍រីករាយក៏មិនគួរបោះបង់ស្នាមញញឹមដែរ។ ត្រូវធ្វើវាជាប្រចាំ។

២. ចេះងើបឈរឡើងវិញ៖ មិនថាមានរឿងអ្វីកើតឡើង ត្រូវរឹងមាំ ហើយចេះបន្តដំណើរទៅមុខ។
៣. ចេះលើកទឹកចិត្តខ្លួនឯង៖ គួរចេះអបអរពេលយើងអាចសម្រេចអ្វីមួយ មិនថារឿងធំឬតូចទេ។
៤. ចេះរីករាយជាមួយភាពសាមញ្ញៗ៖ ដូចជាលេងជាមួយឆ្កែសំណព្វចិត្ត ឬក៏ទិញការ៉េមមកញ៉ាំជុំគ្នាជាមួយគ្រួសារជាដើម។ បើយើងចេះសប្បាយនឹងរឿងងាយៗនេះ ជីវិតយើងក៏មានន័យដែរ។
៥. និយាយរឿងដែលមានប្រយោជន៍ជាជាងនិយាយវែងអត់ប្រយោជន៍។
៦. ពូកែស្ដាប់៖ ដើម្បីទទួលបានបទពិសោធន៍ និងចំណេះដឹងថ្មីៗ។
៧. ចេះរក្សាទំនាក់ទំនង៖ វាងាយណាស់ក្នុងការផ្ញើសារ ឬ Call ទៅលេងមិត្តភ័ក្ដិ តែការជួបផ្ទាល់គឺរឹតតែសំខាន់ទៅទៀត។ គួរចំណាយពេលជួបគ្នាផ្ទាល់ផង។
៨. ចេះស្ដាប់តន្ត្រី៖ ពេលខ្លះ ដោយសារស្មុគស្មាញពេក យើងមិនបានចាប់អារម្មណ៍លើរឿងនេះទេទាំងតាមពិតវាអាចជួយយើងបានយ៉ាងច្រើន។ គួររើសតន្ត្រី ឬចម្រៀងដែលអ្នកចូលចិត្ត ហើយស្ដាប់បន្ថយភាពតានតឹង។

៩. ហាត់ប្រាណ៖ គ្រប់គ្នាប្រាកដជាយល់ពីប្រយោជន៍របស់វាហើយមែនទេ?
១០. សើច៖ គួរធ្វើវាឲ្យបានច្រើនតាមដែលអាចធ្វើបាន៕
ទាំងនេះហើយជាទម្លាប់ល្អៗដែលយើងគួរមានដើម្បីអាចរីករាយក្នុងជីវិតដែលពោរពេញទៅដោយភាពស្មុគស្មាញមួយនេះ។ យ៉ាងណាដែរ មានអ្វីចង់បន្ថែមអត់?
No comments:
Post a Comment