• Breaking News

    Saturday, April 1, 2017

    ចង់​មាន​ស្នេហា​​ពេល​រៀន​មហាវិទ្យាល័យ​ ស្រី​ៗ​អាច​សាក​ល្បិច​សម្ងាត់​នេះ​បាន

    ពេល​បញ្ចប់​សាកលវិទ្យាល័យ​ជា​រឿង​មួយ​ដែល​សប្បាយចិត្ត​ហើយ​ ចុះ​បើ​យើង​មាន​អ្នក​យល់​ចិត្ត​ម្នាក់​ដែល​នឹង​បន្ត​ដំណើរ​ជីវិត​ជាមួយ​យើង​ទៀត​នោះ​ តើ​វា​​នឹង​មាន​ន័យ​យ៉ាង​ណា? តោះ​​ សម្រាប់អ្នក​ចង់​មាន​ស្នេហា​ពេល​នៅ​រៀន​ សាក​មក​មើល​គន្លឹះ​ខាង​ក្រោម​នេះ​មើល៍៖
    ១. ចេញ​មក​រៀន​​​​ខាង​ក្រៅ​ផ្ទះ៖ ជា​កន្លែង​ដែល​យើង​អាច​​​​ជួប​បុរស​សង្សារ​ៗ​ Cute Cute​ ប្រចាំ​​មហាវិទ្យាល័យ​យើង​។​ កន្លែង​ទាំង​នោះ​មាន​ដូច​ជា​បណ្ណាល័យ​ សួន​ច្បារ​នៅ​សាលា​ ឬ ហាង​កាហ្វេ​ជិត​ៗ​សាលា​ជា​ដើម។​ បើ​បាន​ជួប​​កុំ​ភ្លេច​ញញឹម​​ផង​ណា៎​ដើម្បី​ផ្ដល់​ភ្លើង​ខៀវ​ឲ្យ​គេ។
    ២. ចូល​ក្លឹប​សិក្សា៖ ជា​កន្លែង​ល្អ​បំផុតដែល​​យើង​​គួរ​ពិចារណា។​ ការ​ចូល​ក្លឹប​សិក្សា​ ឬក៏​ក្លឹប​សិល្បៈ​អី​ផ្សេង​ៗ​បែប​នេះ​មិន​ត្រឹម​តែ​​បាន​ទទួល​ចំណេះ​ដឹង​ទេ​ តែ​ក៏​មាន​ឱកាស​បាន​ជួប​បុរស​ក្នុង​ក្ដី​ស្រមៃ​ដែរ​។​
    ៣. ក្នុង​ថ្នាក់៖ បើ​សម្លឹង​ឃើញ​​អ្នក​ក្នុង​ថ្នាក់​ហើយ​ចង់​ឲ្យ​គេ​ចាប់​អារម្មណ៍​យើង​ កុំ​ភ្លេច​ញញឹម​ និង​និយាយ​នៅ​ក្នុង​ថ្នាក់​ឲ្យ​បាន​ច្រើន​​ដូចជា​ឆ្លើយ​សំណួរ​គ្រូ​ជា​ដើម។​ ​កុំ​អៀន​​ឲ្យ​សោះ​បើ​ចង់​ទាក់ទាញ​គេ។​ ការ​ស្លៀកពាក់​ស្អាតបាត​ និង​តែង​ខ្លួន (តែ​កុំ​ឲ្យ​ជ្រុល​ពេក) ​ក៏​ជួយ​បាន​ច្រើន​ដែរ។​ ត្រូវ​បង្ហាញ​ភាព​ទាក់ទាញ​របស់​យើង​ឲ្យ​គេ​ឃើញ។​
    ៤. រាប់អាន​មិត្តភ័ក្ដិ​ថ្មីៗ​៖ ពួក​គេ​នឹង​ណែនាំ​យើង​ទៅ​កាន់​អ្នក​ថ្មី​ៗ​បន្ថែម​ទៀត​​មិន​ខាន។​ ទោះ​យ៉ាង​ណា​ ត្រូវ​ប្រាកដ​ថា​មិត្ត​ថ្មី​យើង​ជា​មនុស្ស​ល្អ​ ទើប​គេ​ណែនាំ​យើង​ទៅ​កាន់​បុរស​ល្អ​ៗ​​ដែរ។​
    ៥. ចេះ​ទំនាក់ទំនង៖ បាន​ស្គាល់​គេ​ហើយ​​​ក៏​អត់​ប្រយោជន៍​ដែរ​បើ​យើង​មិន​ចេះ​ទំនាក់ទំនង។​ ​ត្រូវ​​មាន​ភាព​ឆ្លាត​វៃ​ ចេះ​យល់​ពី​គ្នា​ទើប​ស្នេហា​​អាច​រលូន​ទៅ​​បាន។
    សង្ឃឹម​ថា​គន្លឹះ​ទាំង​នេះ​នឹង​ជួយបាន​ច្រើន​សម្រាប់​​​និស្សិត​ស្រីៗ​ដែល​ចង់​មាន​ស្នេហា​​​​។​ យ៉ាង​ណា​ដែរ​ មាន​អ្វី​ចង់​បន្ថែម​ទេ?

    No comments:

    Post a Comment

    សុខភាព និង សិច

    ស្នេហា និង គ្រួសារ

    សម្រស់ និង ម៉ូដ