ក្នុងពេលជាយុវវ័យនេះ មនុស្សស្រីត្រូវឆ្លងកាត់រឿងរ៉ាវជាច្រើន ហើយរឿង ៦ យ៉ាងនេះយើងៗគួរដឹងផងទៅថា វាមានសារសំខាន់ខ្លាំងប៉ុណ្ណានោះ។ ៦ យ៉ាងនេះគួរចាំកុំភ្លេច៖
១.មិត្តភាព គឺជាសំខាន់បំផុតក្នុងជីវិតយុវវ័យ ហើយត្រូវចាំថា មិនចាំបាច់មានមិត្តភ័ក្ដិច្រើនពេកឡើយ តែរកមិត្តណាដែលស្មោះត្រង់ និងអាចរាប់អានគ្នាដល់ចាស់រៀងខ្លួន។

រូបតំណាង
២. ចង់ចាំពីស្នេហាទោះវាឈឺចាប់ក៏ដោយ ទើបធ្វើឲ្យយើងជ្រើសរើសអ្នកក្រោយមិនខុស។
៣.មានភាពជឿជាក់លើខ្លួនឯង និងហ៊ានសម្រេចចិត្តធ្វើអ្វីមួយដោយខ្លួនឯង ដោយមិនសុំជំនួញពីអ្នកដទៃ។
៤. គួរទៅសិក្សាស្វែងយល់ពីពិភពខាងក្រៅ ជាជាងអង្គុយសម្លឹងមើលអេក្រង់ទូរស័ព្ទប៉ុនបាតដៃនេះ ហើយចាត់ទុកខ្លួនឯងជាអ្នកមានចេះដឹងជ្រៅជ្រះ។

រូបតំណាង
៥. រៀនពីអ្វីល្អៗដែលនៅជុំវិញខ្លួនយើង មិនថាអ្នកនោះជានរណាឡើយ ហើយអ្វីដែលមិនល្អត្រឹមស្គាល់វាបានហើយ មិនបាច់យកមកអនុវត្តន៍ទេ។
៦. មិនគួរនៅគេងស្រមើស្រមៃឡើយ តែគួរក្រោកទៅស្វែងរកក្ដីសុបិនខ្លួនឯង ទើបអាចបង្ហាញដល់អ្នកដទៃថាយើងពិតជារឹងមាំ និងមានសមត្ថភាព៕
No comments:
Post a Comment