• Breaking News

    Friday, March 31, 2017

    ៥ ចំណុច​ស្រីៗ​ត្រូវ​ចេះ​ទទួល​យក បើ​ពិតជា​ចង់​ឲ្យ​ស្នេហា​គង់វង្ស​មែន

    ការ​ទទួល​ស្គាល់​រឿង​ខ្លះ ពិតជា​អាច​ធ្វើឲ្យ​ស្នេហា​បាន​គង់វង្ស​បាន ជាជាង​ចំណាយ​ពេល​ឥតប្រយោជន៍​ចាំ​ចាប់​កំហុស​គ្នា។ ដូច្នេះ ៥ ចំណុច​ខាងក្រោម​ជា​រឿង​ដែល​យើង​ត្រូវ​ទទួល​យក​៖
    ១.ចេះ​ទទួល​ស្គាល់​កំហុស
    ការ​ដែល​យើង​ចេះ​ទទួល​ស្គាល់​កំហុស មិនមែន​មាន​ន័យ​ថា​យើង​អន់​ជាង​ខាង​ប្រុស​ឡើយ។ តែ​បង្ហាញ​ថា​យើង​ជា​មនុស្ស​ស្រី​ដែល​មាន​ហេតុផល ចេះ​ទទួល​ស្គាល់​ការ​ពិត។

    រូបតំណាង
    ២.កុំ​ប្រកាន់​រឿង​កំប៉ិកកំប៉ុក
    បើ​មិន​ចាំ​ចាប់​ចំណុច​ខ្សោយ ឬ​កំហុស​បន្តិចបន្តួច​នោះ ធ្វើឲ្យ​បុរស​គិត​ថា​យើង​ជា​មនុស្ស​ចិត្ត​ទូលាយ ​និង​មាន​អធ្យាស្រ័យ​ល្អ គួរឲ្យ​ស្រលាញ់។
    ៣.ធ្វើ​រឿង​ធំ​ក្លាយ​ជា​តូច
    ចង់​ឲ្យ​ស្នេហា​យូរអង្វែង​គួរ​ចេះ​ដំណោះស្រាយ​បញ្ហា និង​ធ្វើ​ឲ្យ​បញ្ហា​ធំ​ទៅ​ជា​តូច ហើយ​បញ្ហា​តូច​ទៅ​ជា​គ្មាន​បញ្ហា​វិញ ទើប​ជា​មនុស្ស​ស្រី​ដែល​បុរស​ប៉ងប្រាថ្នា។
    ៤.ទទួល​យក និង​បង្ហាញ​ការ​ស្រលាញ់
    ស្រី​ៗ​ពិត​ជា​មាន​ភាព​ខ្មាសអៀន​ច្រើន តែ​យ៉ាង​ហោច​ណាស់​ក៏​គួរ​ចេះ​បង្ហាញ​ភាព​ផ្អែមល្ហែម ឬ​បង្ហាញ​ការ​ស្រលាញ់​ដល់​គូស្នេហ៍​វិញ​ខ្លះ​ដែរ។
    ៥.អភ័យទោស
    គ្មាន​នរណា​ម្នាក់​មិន​ធ្លាប់​ធ្វើ​ខុស​ឡើយ ហើយ​រឿង​អតីតកាល​ក៏​គួរតែ​កុំ​គិតគូរ​ពេក​ដែរ។ រឿង​ខ្លះ​ត្រូវ​អត់ឱន​ឲ្យ​គ្នា​បាន គួរតែ​អត់ឱន មិន​គួរ​គុំកួន​ឡើយ៕

    No comments:

    Post a Comment

    សុខភាព និង សិច

    ស្នេហា និង គ្រួសារ

    សម្រស់ និង ម៉ូដ