• Breaking News

    Saturday, April 1, 2017

    ទៅជួប​ឪពុកម្ដាយ​មិត្ត​ប្រុស​ គួរ​ធ្វើ​យ៉ាង​ណា​ល្អ?

    ពេល​ដឹង​ថា​​ត្រូវ​ទៅ​ជួប​ឪពុកម្ដាយ​មិត្ត​ប្រុស​​ តិច​ឬ​ច្រើន​យើង​ប្រាកដ​ជា​បារម្ភ​មិន​ខាន។ ម្យ៉ាង​មក​ពី​យើង​មិន​សូវ​ដឹង​ពី​ពួក​គាត់​ ​ហើយ​ម្យ៉ាង​ទៀត​ខ្លាច​ធ្វើ​អ្វី​ខុសឆ្គងគាត់​មិន​ចូលចិត្ត​។ ទោះ​យ៉ាង​ណា​ក៏​ដោយ​ កុំ​បារម្ភ​ពេក​ គន្លឹះ​ខាង​ក្រោម​នេះ​អាច​ជួយ​បាន៖
    ១. ដឹង​ពី​គោល​បំណង​ច្បាស់លាស់៖ ហេតុ​អ្វី​បាន​ជា​មិត្ត​ប្រុស​ហៅ​យើង​ទៅ​ជួប​ពួកគាត់​? ត្រូវ​និយាយ​គ្នា​ឲ្យ​ច្បាស់​ពី​ហេតុ​ផល​ជាមុន​សិន​​ដើម្បី​ស្រួល​ត្រៀម​ខ្លួន​តាម​នោះ។
    ២.​រក​ព័ត៌មាន​ជាមុន៖ ត្រូវ​រៀប​ចំ​ខ្លួន​ឲ្យ​បាន​រួចរាល់​ ដឹង​ច្បាស់​ថា​គាត់​ចូលចិត្ត​អ្វី​ និង​មិន​ចូលចិត្ត​អ្វី។
    ៣. ទៅ​ដល់​ឲ្យ​​ទាន់​ពេល៖ ព្រោះ​ពួក​គាត់​ក៏​ត្រៀម​រួច​រាល់​ដើម្បី​ចាំ​មើល​យើង​ដែរ។​ មិន​ត្រូវ​យឺត​ទេ​នាំ​ឲ្យ​គាត់​វាយ​តម្លៃ​មិន​ល្អ។​
    ៤. ត្រូវ​ចេះ​យក​ចិត្ត៖ បើ​ត្រូវ​ទៅ​ញ៉ាំ​បាយ​ពេល​ល្ងាច​នៅ​ផ្ទះ​គាត់​ មិន​ត្រូវ​អង្គុយ​ស្ងៀម​ៗ​ចាំ​ញ៉ាំ​ដាច់​ខាត។​ ត្រូវ​តែ​សកម្ម​ចូល​ជួយ​ធ្វើ​ម្ហូប​អនាគត​ម្ដាយ​ក្មេក​យើង​ដើម្បី​យក​ Credit។
    ៥. ​ជូន​កាដូ​គាត់៖ គួរ​ស៊ើប​​ពី​មិត្ត​ប្រុស​​ផង​ថា​គាត់​ចូលចិត្ត​អ្វី​។​ ជួន​កាល​អាច​ជា​នំចំណី​ក៏​បាន។​
    ៦. ត្រូវ​ប្រយ័ត្ន​រឿង​ស្លៀក​ពាក់៖ តើ​គ្រាន់​តែ​ជា​​ការជួប​​នៅ​ផ្ទះ​ធម្មតា​ ឬ​ក៏​ត្រូវ​ទៅ​ញ៉ាំ​អី​នៅ​ហាង?​ ត្រូវ​រើស​សំលៀក​បំពាក់​ទៅ​តាម​នោះ។​
    ៧. គួរសម​ជានិច្ច៖ ត្រូវ​ចេះ​​រាក់ទាក់​ចំពោះ​គ្រប់​គ្នា​ដែល​នៅ​ទីនោះ​ហើយ​មិន​គួរ​និយាយ​បែក​អូរ​ហូរ​ស្ទឹង​ទៅ​ដល់​រឿង​ផ្សេង​ៗ​ច្រើន​ពេក​ទេ។​
    ៨. សរសើរ​សង្សារ​ផង​៖ ​គាត់​ប្រាកដ​ជា​ស្រឡាញ់​កូន​ណាស់​ ហើយ​តែង​ចង់​ឲ្យ​កូន​មាន​សេចក្ដី​សុខ​ជា​និច្ច។​ ​​។ បើ​យើង​អាច​សរសើរ​មិត្ត​ប្រុស​បាន​ វា​​អាច​បង្ហាញ​ថា​យើង​ស្រឡាញ់​គ្នា​​ប៉ុណ្ណា។​ ​
    ៩. ធ្វើ​ជា​ខ្លួន​ឯង៖ ទោះ​យ៉ាង​ណា​ក៏​យើង​មិន​គួរ​ព្យាយាម​សម្ដែង​ដែរ​។​ ត្រូវ​បង្ហាញ​អ្វី​ដែល​ជា​ខ្លួន​យើង​ពិត​ប្រាកដ​ឲ្យ​គាត់​ដឹង​ផង។​
    ១០. កុំ​ភ្លេច​ថ្លែង​អំណរគុណ​គាត់៖ មុន​ចេញ​មក​វិញ​ត្រូវ​ថ្លែង​អំណរ​គុណ​ចំពោះ​ការ​ទទួល​យ៉ាង​កក់ក្ដៅ​របស់​គាត់​ និង​ប្រាប់​គាត់​ផង​ថា​យើង​សប្បាយ​ចិត្ត​ប៉ុណ្ណា៕

    No comments:

    Post a Comment

    សុខភាព និង សិច

    ស្នេហា និង គ្រួសារ

    សម្រស់ និង ម៉ូដ