• Breaking News

    Saturday, April 1, 2017

    ទម្លាប់អាក្រក់ដែលស្រីគួរតែកែប្រែជាមួយនឹងគ្រឿងសម្អាង និងនៅពេលដែល Make-up

    អាច​និយាយ​បាន​ថា​គ្រឿង​សម្អាង​ជា​មិត្ត​ដ៏ស្និទ្ធស្នាល​បំផុត​សម្រាប់ស្រីៗ ប៉ុន្តែ​អ្នក​ត្រូវ​ដឹង​ថា​វា​តែង​ផ្ដល់​ផល​ល្អ និង​ផល​អាក្រក់​ដល់​អ្នក ហើយ​បើ​អ្នក​មាន​ទម្លាប់​ទាំងនេះ​អ្នក​ត្រូវ​តែ​ផ្លាស់ប្ដូរ​ភ្លាម បើ​មិន​ដូចនេះ​ទេ វា​នឹង​ធ្វើឲ្យ​ស្បែក​មុខ​អ្នក​ខូច​មិន​ខាន ៖
    ១.គេងទាំង make-up ៖ វា​ពិត​ជា​ប៉ះពាល់​ណាស់​នៅ​ពេល​ដែល​អ្នក​គេង​ទាំង​មិន​បាន​លាង​សម្អាត​មុខ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ផ្ទៃមុខ​របស់​អ្នក​ខូច ហើយ​បំផ្លាញ​ស្បែក​មុខ​របស់​អ្នក​ដោយសារ​សារធាតុ​គីមី​ដែល​មាន​ក្នុង​គ្រឿង​សម្អាង​ទាំង​នោះ។
    ២.ការប៉ះពាល់ផ្ទៃមុខជាញឹកញាប់ ៖ ការ​ប៉ះពាល់​ផ្ទៃមុខ​ញឹកញាប់​មិនមែន​ជា​ការល្អ​នោះ​ទេ​ព្រោះ​បាក់តេរី ខ្លាញ់ និង​ធូលីដី អាច​ជ្រាប​ចូល​ស្បែក​មុខ​របស់​អ្នក​តាម​ម្រាមដៃ​ដែល​អ្នក​ប៉ះ ដូច្នេះ​អ្នកមិនគួរ​ប៉ះពាល់​មុខ​នៅ​ពេល​ដែល​ដៃអ្នក​កខ្វក់​នោះ​ទេ។
    ៣.​ប្រើគ្រឿង​សម្អាង​ដែល​ហួស​កំណត់ ៖ គ្រប់​គ្រឿងសម្អាង​តែង​មានកាល​កំណត់របស់វា ដូច្នេះ​បើវា​ផុតកំណត់​ហើយ​អ្នក​មិន​គួរ​ប្រើវា​ទៀត​នោះ​ទេ អ្នក​គួរតែ​បោះ​ចោល។
    ៤.មិន​សម្អាត​ប្រដាប់​ប្រដា make-up ៖ បើ​អ្នក​មិន​សម្អាត​ប្រដាប់​ប្រដា make-up ទេនោះ​វានឹងធ្វើឲ្យស្បែកមុខរបស់​អ្នក​ខូច ព្រោះអ្នកប្រើរបស់​ទាំង​នោះនៅលើ​ផ្ទៃមុខ​របស់​អ្នក ដូច្នេះ​មេរោគ ធូលី ដែល​មាន​ជាប់​នឹង​របស់របរ​ទាំង​នោះ នឹង​ជ្រាប​ចូល​ក្នុង​ស្បែក​មុខ​របស់​អ្នក។
    គ្រឿង make-up អាច​ផ្លាស់ប្ដូរ​អ្នក​ទៅ​ជា​ស្រស់​ស្អាត​បាន តែ​វា​ក៏​អាច​ឲ្យមុខរបស់អ្នក​អាក្រក់បានដែរ។

    No comments:

    Post a Comment

    សុខភាព និង សិច

    ស្នេហា និង គ្រួសារ

    សម្រស់ និង ម៉ូដ