• Breaking News

    Saturday, April 1, 2017

    ចៃដន្យ​មែន! តារា​ស្រី​កំពូល​សម្រស់​៤​រូប​នៅ​កូរ៉េ​មាន​ខួប​កំណើត​ក្នុង​ថ្ងៃ​ខែ​តែ​មួយ

    អាច​និយាយ​បាន​ថា​ កាល​ពី​ម្សិលមិញ​គឺ​ថ្ងៃ​ទី​២៩ ខែ​មីនា គឺ​ជា​ថ្ងៃ​ពិសេស​ និង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​ក្នុង​វិស័យ​សិល្បៈ​កូរ៉េ​ខាង​ត្បូង ដោយ​សារ​ថ្ងៃ​នោះ​គឺ​ជា​ខួប​កំណើត​របស់​តារា​ស្រី​ដ៏​ល្បី​ចំនួន ៤​រូប។
    ១. Kim Tae Hee
    កើត​នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​១៩៨០ Kim Tae Hee បាន​ក្លាយ​ជា​តារា​ក្នុង​ដួង​ចិត្ត​អ្នក​គាំទ្រ​ជា​ច្រើន ដោយ​មាន​ទាំង​ទេពកោសល្យ​សម្ដែង ទ្រព្យ​សម្បត្តិ និង​ជា​តារា​ស្រី​ដ៏​មាន​ឥទ្ធិពល​មួយ​រូប ហើយ​បច្ចុប្បន្ន​នាង​បាន​រៀបការ​ជាមួយ​កំពូល​តារា​ចម្រៀង Rain។
    ២. Park Si Yeon
    កើត​នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ១៩៧៩ តារា​សិចស៊ី Park Si Yeon បាន​ល្បី​ឈ្មោះ​តាម​រយៈ​ការ​ប្រឡង​បវរកញ្ញា Miss Korea កាល​ពី​ឆ្នាំ​២០០០ ហើយ​ក៏​បាន​សម្ដែង​ក្នុង​រឿង​ល្បី​ៗ​ជា​ច្រើន​ដូច​ជា​រឿង "Innocent Man” ជាមួយ Song Joong Ki។​
    ៣. Irene (Red Velvet)
    Irene គឺ​ជា​តារា​ចម្រៀង​ជំនាន់​ថ្មី​ដ៏​លេចធ្លោ​របស់​ផលិតកម្ម SM Entertainment ក៏​ដូច​ជា​ក្រុម​ចម្រៀង​នារី Red Velvet។ នាង​ក៏​ត្រូវ​បាន​ចាត់​ទុក​ថា​មាន​សម្រស់​ស្រស់​ស្អាត​ដាច់​គេ​ផង​ដែរ​ក្នុង​ចំណោម​តារា​ KPOP ជំនាន់​ក្រោយ។ Irene កើត​នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​១៩៩១។
    ៤. Sulli
    Sulli គឺ​ជា​តារា​ចម្រៀង​ស្រី​ដ៏​ល្បី​ដែល​បាន​កើត​នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​១៩៩៤។ នាង​គឺ​ជា​អតីត​សមាជិក​ក្រុម f (x) របស់​ផលិតកម្ម SM ហើយ​បច្ចុប្បន្ន​គឺ​ជា​តារា​ស្រី​មួយ​រូប​ដែល​លេច​មុខ​លើ​សារព័ត៌មាន​កូរ៉េ​ញឹកញាប់​បំផុត​ដោយ​សារ​ភាព​សិចស៊ី សកម្មភាព​ប្លែក​ៗ រួម​ទាំង​ជីវិត​ស្នេហា​របស់​នាង។ ទោះ​យ៉ាង​ណា​រូប​សម្រស់​ស្រស់​ស្អាត​របស់​នាង គឺ​ជា​អ្វី​ដែល​គេ​មិន​អាច​ប្រកែក​បាន៕

    No comments:

    Post a Comment

    សុខភាព និង សិច

    ស្នេហា និង គ្រួសារ

    សម្រស់ និង ម៉ូដ