• Breaking News

    Saturday, April 1, 2017

    ​ទម្លាប់​វិជ្ជមាន​ទាំង ​១០ ​ដែល​នារី​ទាំង​ឡាយ​ត្រូវមានក្នុង​​ខ្លួន

    រស់​នៅ​ជាមួយ​ជីវិត​សប្បាយ​ៗ​គឺ​ជា​រឿង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ ហើយ​ក៏​ជា​អ្វី​ដែល​ស្រី​ៗ​គ្រប់​រូប​គួរ​មាន​ដែរ។​ ខាង​ក្រោម​នេះ​គឺ​ជា​ទម្លាប់​វិជ្ជមាន​ទាំង ១០ ​ដែល​ស្ត្រី​គ្រប់​រូប​គួរ​មានក្នុង​ខ្លួន ​ដើម្បី​រស់​នៅ​ជាមួយ​សុភមង្គល។​ ​
    ១. ញញឹម៖ ទោះ​មិន​មាន​អារម្មណ៍​រីករាយ​​​ក៏​មិន​គួរ​បោះបង់​ស្នាម​ញញឹម​ដែរ។ ត្រូវ​ធ្វើ​វា​ជា​ប្រចាំ។​
    ២. ចេះ​ងើប​ឈរ​ឡើង​វិញ៖ មិន​ថា​មាន​រឿង​​អ្វី​កើត​ឡើង​ ត្រូវ​​រឹង​មាំ​ ហើយ​ចេះ​បន្ត​ដំណើរ​ទៅ​មុខ។​
    ៣.​ ចេះ​លើក​ទឹកចិត្ត​ខ្លួន​ឯង៖ គួរ​ចេះ​អបអរ​​ពេល​យើង​អាច​សម្រេច​អ្វី​មួយ​​ មិន​ថា​រឿង​ធំ​ឬ​​តូច​​​ទេ។​
    ៤. ចេះ​រីករាយ​ជាមួយ​​ភាព​សាមញ្ញ​ៗ​​៖ ដូច​ជា​លេង​ជាមួយ​ឆ្កែ​សំណព្វចិត្ត​​ ឬ​ក៏​ទិញ​ការ៉េម​មក​ញ៉ាំ​ជុំ​គ្នា​ជាមួយ​គ្រួសារ​ជា​ដើម។​ បើ​យើង​ចេះ​សប្បាយ​នឹង​រឿង​ងាយៗ​នេះ​ ជីវិត​យើង​ក៏​មាន​ន័យ​ដែរ។​
    ៥. ​​និយាយ​រឿង​ដែល​មាន​ប្រយោជន៍​ជាជាង​និយាយ​វែង​អត់​ប្រយោជន៍។
    ៦. ពូកែ​ស្ដាប់៖ ដើម្បី​ទទួល​បាន​បទពិសោធន៍​ និង​ចំណេះ​ដឹង​ថ្មីៗ។
    ​ ៧. ចេះ​រក្សា​ទំនាក់ទំនង៖​ វា​ងាយ​ណាស់​ក្នុង​ការ​ផ្ញើ​សារ​​​ ឬ Call​ ទៅ​លេង​មិត្តភ័ក្ដិ​ តែ​​ការ​​ជួប​ផ្ទាល់​គឺ​រឹតតែ​សំខាន់​ទៅ​ទៀត។​ គួរ​ចំណាយពេល​ជួប​គ្នា​ផ្ទាល់​ផង។
    ៨. ចេះ​ស្ដាប់​តន្ត្រី​៖ ពេល​ខ្លះ ​ដោយ​សារ​ស្មុគស្មាញ​ពេក​ យើង​មិន​បាន​ចាប់​អារម្មណ៍​លើ​រឿង​នេះ​ទេ​ទាំង​តាម​ពិត​វា​អាច​ជួយ​យើង​បាន​យ៉ាង​ច្រើន។​ គួរ​រើស​តន្ត្រី​ ឬ​ចម្រៀង​ដែល​អ្នក​ចូលចិត្ត​ ហើយ​ស្ដាប់​បន្ថយ​ភាព​​តានតឹង។​
    ៩. ហាត់​ប្រាណ៖ គ្រប់​គ្នា​ប្រាកដ​ជា​យល់ពី​ប្រយោជន៍​របស់​វា​ហើយ​មែន​ទេ?
    ១០. សើច៖ គួរ​ធ្វើ​វា​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​បាន៕
    ទាំង​នេះ​ហើយ​ជា​ទម្លាប់​ល្អ​ៗ​ដែល​យើង​គួរ​មាន​ដើម្បី​អាច​រីករាយ​ក្នុង​ជីវិត​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​ស្មុគស្មាញ​​មួយនេះ​។​ យ៉ាង​ណាដែរ​ មាន​អ្វី​ចង់​បន្ថែមអត់?

    No comments:

    Post a Comment

    សុខភាព និង សិច

    ស្នេហា និង គ្រួសារ

    សម្រស់ និង ម៉ូដ