ស្រីៗមួយចំនួនតែងមានអត្តចរិតបែបជាមនុស្សអៀនខ្មាសច្រើន មិនសូវហ៊ានចេញមុខនិយាយ ឬប្រាស្រ័យទាក់ទងជាមួយមនុស្សនៅខាងក្រៅទេ។ ប៉ុន្តែវាក៏មិនមែនជាកំហុសចំពោះការដែលពួកគេមានចរិតបែបនោះដែរ ប៉ុន្តែពេលខ្លះវានឹងផ្តល់ផលវិបាកនៅពេលដែលពួកគេមានចរិតអៀនជ្រុលពេក ដូច្នេះមនុស្សស្រីគួរតែកាត់បន្ថយភាពអៀនខ្មាសរបស់ខ្លួន ដោយអនុវត្តតាមចំនុចខាងក្រោមនេះ៖
១. ធ្វើខ្លួនឱ្យដូចនៅជាមួយមិត្តភក្តិ៖ អ្នកប្រហែលជាគ្មានអារម្មណ៍ថាអៀនខ្មាស ឬទើសទាល់ពេកទេ ពេលនៅជាមួយមិត្តភក្តិ ។ ដូច្នេះអ្នកគួរព្យាយាមហ្វឹកហាត់អារម្មណ៍ខ្លួនឯងនៅពេលជួបជាមួយមនុស្សថ្មី ឱ្យដូចជាពេលនៅជាមួយមិត្តភក្តិ ។
២. ឧស្សាហ៍ញញឹម៖ ព្យាយាមញញឹមឱ្យបានច្រើនទៅកាន់មនុស្សដែលអ្នកស្គាល់ ដើម្បីបង្កើនភាពជឿជាក់ឱ្យខ្លួនឯង។

រូបតំណាង
៣. ស្គាល់ពិភពខាងក្រៅឱ្យបានច្រើន៖ ផ្លាស់ប្តូរបរិយាកាស ដោយចេញទៅខាងក្រៅជាមួយមិត្តភក្តិ ឬជួបមនុស្សថ្មីៗឱ្យបានញឹកញាប់។
៤. ត្រៀមទុកអ្វីដែលត្រូវនិយាយ៖ អ្នកអាចមានអារម្មណ៍ថាពិបាកហើយរកនឹកមិនឃើញថាត្រូវនិយាយអ្វី នៅពេលចេញទៅជួបជាមួយមនុស្សថ្មី ដូច្នេះអ្នកត្រូវត្រៀមវាទុកមុន។
៥. កាត់បន្ថយគំនិតអវិជ្ជមាន៖ គំនិតអវិជ្ជមានធ្វើឱ្យអ្នកកាន់តែមានអារម្មណ៍ភ័យខ្លាច និងអស់ភាពជឿជាក់ ។
៦. ដាស់តឿនខ្លួនឯង៖ ផ្តល់កម្លាំងចិត្ត និងមានការជឿជាក់ចំពោះអ្វីដែលខ្លួនឯងធ្វើ ៕
No comments:
Post a Comment