ពេលខ្លះខួរក្បាល និងបេះដូងពិតជាកំពុងតែធ្វើសង្គ្រាមជាមួយគ្នា ព្រោះមួយថាមិនចង់គិត តែមួយបែរនឹកគេទៅវិញ ដូចនេះគួររកវិធីសមស្របណាមួយដើម្បីបំភ្លេចគេឲ្យបាន។ ៦ វិធីខាងក្រោមអាចបញ្ឈប់ចិត្តនឹកគិតពីគេបាន៖
១.ទៅពិចនិចតែម្នាក់ឯងកន្លែងដែលមានធម្មជាតិស្ងប់ស្ងាត់ ពីរបីថ្ងៃ ដើម្បីរំងាប់ចិត្តឲ្យឈប់គិតពីគេ។

រូបតំណាង
២.ប្រមូលរបស់របរចាស់ៗទាំងប៉ុន្មានដែលជាប់ដានអនុស្សាវរីយ៍ទៅបោះចោលឲ្យឆ្ងាយ កុំឲ្យខ្លួនយើងបានឃើញវាទៀត។
៣.រៀបរាប់ពីភាពអវិជ្ជាមានអតីតសង្សារឲ្យមិត្តភ័ក្ដិស្ដាប់ ពេលនោះយើងនឹងដឹងថាគេគ្មានអ្វីអស្ចារ្យឲ្យយើងនៅអាឡោះអាល័យឡើយ។
៤. ធ្វើខ្លួនឲ្យរវល់ជាមួយការសិក្សា មិត្តភ័ក្ដិ និងការងារយើង ទើបគ្មានពេលទៅគិតរឿងឥតបានប្រយោជន៍ពីគេ។

រូបតំណាង
៥.ដាក់កំណត់ខ្លួនឯងជាមួយភាពឈឺចាបប់មួយនេះត្រឹមរយៈពេលប៉ុណ្ណា ទើបចិត្តឆាប់ជាសះស្បើយ។
៦.ចំណាយពេលថែទាំខ្លួន និងសម្រស់យើងឡើងវិញ។
៧.អនុញ្ញាតឲ្យអ្នកថ្មីចូលមកកែប្រែយើង ទើបមិនអាចមានពេលនឹកអ្នកចាស់៕
No comments:
Post a Comment