• Breaking News

    Saturday, April 1, 2017

    វិធី​រក្សា​ទំនាក់ទំនង​ជាមួយ​ឪពុក​ម្ដាយ​ឲ្យ​នៅ​តែ​ល្អ ទោះ​ចេញ​ឆ្ងាយ​ពី​ពួកគាត់​ក៏​ដោយ

    កូន​ៗ​ខ្លះ​ពេល​ចេញ​ឆ្ងាយ​ពី​អ្នក​មាន​គុណ មក​ធ្វើ​ការ ឬ​សិក្សា​បន្ត ទំនាក់ទំនង​ជាមួយ​ពួក​គាត់​លែង​សូវ​ស្អិតល្មួត​ដូច​លើក​មុន​ទៀត​ហើយ។ ដូចនេះបើ​ចង់​ធ្វើ​ឲ្យ​ភាបពស្និទ្ធស្នាល​នៅ​ដដែល គួរ​ធ្វើ​បែប​នេះ៖
    .ឧស្សាហ៍​ទាក់ទង​ទៅ​ពួកក​គាត់​យក​ចិត្ត​ទុក​ដាក់​សួរ​នាំ​ពី​សុខទុក្ខ និង​យក​ចិត្ត​ឲ្យ​បាន​ច្រើន។
    .បង្ហាញ​ពី​ការ​ដឹង​គុណ​ចំពោះ​ពួកគាត់ មិន​ថា​ទៅ​ដល់​ទី​ណា កន្លែង​ណា ឬ​មាន​ឋានៈ​ជា​អ្វី​ឡើយ។

    រូបតំណាង
    .តេ​ទៅ​រាយការណ៍​ពី​អ្វី​ដែល​យើង​បាន​ជួប​ប្រទះ ក្នុង​ពេល​រស់នៅ​ឆ្ងាយ​ពី​គាត់។
    .ចូរ​និយាយ​ពាក្យសម្ដី​ដែល​ផ្អែមល្ហែម​ជាមួយ​គាត់​គ្រប់​ពេល ទោះ​ជា​ជួប​ការ​លំបាក​ប៉ុណ្ណា​ក៏​ដោយ។
    .តែង​ឲ្យ​ពួក​គាត់​ជួយ​សម្រេចចិត្ត​លើ​​រឿងអ្វី​ដែល​យើង​កំពុង​តែ​ចង់​ធ្វើ។
    .ចែករំលែក​​អ្វី​ដែល​យើង​មាន ជាមួយ​នឹងពួកគាត់។
    .សម្ដី​បែប​ត្អូញត្អែរ​ដូច​កូន​ក្មេង​របស់​យើង ធ្វើឲ្យ​ពួកគាត់​រឹតតែ​ស្រលាញ់។
    .ទោះ​ជា​រស់នៅ​ឆ្ងាយ​ពី​គ្នា​ប៉ុណ្ណា​ក៏​ដោយ មុន​នឹង​ទៅ​ណា​ត្រូវ​ប្រាប់​គាត់​ឲ្យ​ដឹង​គ្រប់​ពេល៕

    No comments:

    Post a Comment

    សុខភាព និង សិច

    ស្នេហា និង គ្រួសារ

    សម្រស់ និង ម៉ូដ