តិច ឬច្រើនតែងមានអារម្មណ៍មិនទុកចិត្តពេលមិននៅក្បែរគ្នា បើទោះជាយើង និងសង្សារស្រលាញ់គ្នាប៉ុណ្ណាក៏ដោយ។ ដូចនេះស្រីៗគួរតែសាងភាពជឿទុកចិត្តជាមួយសង្សារ ពេលនៅឆ្ងាយពីគ្នា តាមវិធី ៥ នេះ៖
១.សូមប្រាកដថាយើងស្គាល់គ្នាឲ្យច្បាស់៖ ជាការចាំបាច់បំផុត ដើម្បីឲ្យដៃគូយើងច្បាស់ថាគាត់ពិតជាមិនជ្រើសរើសមនុស្សខុសធ្វើជាសង្សារ ហើយទោះទៅណាឆ្ងាយក៏គាត់នៅតែទុកចិត្តយើងដែរ។
២.មិនគួរទទួលការស្រលាញ់ពីប្រុសដទៃ៖ មិនមិនគួរបង្ហាញឥរិយាបថដូចព្រមទទួលការតាមស្រលាញ់ពីប្រុសដទៃឡើយ ទោះអផ្សុកគ្មានអ្នកនៅក្បែរក៏ដោយ។ ធ្វើបែបនេះទើបមិត្តប្រុសមានការជឿទុកចិត្តលើយើង។

រូបតំណាង
៣.មិនគួរសេធគប់មនុស្សប្រុសច្រើនពេកទេ៖ អំឡុងពេលនៅឆ្ងាយពីគ្នាបែបនេះ ការស្គាល់មិត្តភ័ក្ដិប្រុសៗថ្មីៗ អាចធ្វើឲ្យគាត់មានអារម្មណ៍សង្ស័យបាន ដូចនេះបើមិនចាំបាច់មិនគួរស្គាល់មនុស្សប្រុសច្រើនទេ។
៤.តេរកគ្នារាល់ថ្ងៃ៖ យើងគួរតែតេរកគ្នារាល់ថ្ងៃតាម Skype ,Chat ដើម្បីប្រាប់គាត់មានរឿងប្រចាំថ្ងៃដែលយើងបានជួបប្រទះ និងប្រាប់ថាយើងនឹកគាត់ខ្លាំងណាស់។
៥.កុំឲ្យមានជម្លោះ៖ ពេលនៅឆ្ងាយពីគ្នាបែបនេះ មិនគួរមានរឿងឈ្លោះ ឬងក់ងរគ្នាឡើយ ព្រោះគាត់អាចគិតថាយើងកំពុងមានអ្នកថ្មី ទើបផ្ដើមរឿងនេះចេញមក៕
No comments:
Post a Comment