• Breaking News

    Saturday, April 1, 2017

    អាហារ​៧​ប្រភេទ​ដែល​អ្នក​គួរ​ទទួលទាន​ពេល​វិល​មុខ

    ​ធ្លាប់​មាន​អារម្មណ៍​ថា​វិល​មុខ​ភ្លាមៗ​ដែរ​ឬទេ? វា​អាច​កើត​ឡើង​បាន​នៅ​ពេល​អ្នកគិតច្រើន ស្មុគ​ស្មាញ​រឿង​អ្វីមួយ ឬ​ក៏កំពុង​មក​រដូវ។ ស្រីៗ​យើង​គួរតែមាន​មាន​អាហារ​សម្រន់​ខ្លះៗ​នៅ​ក្នុង​កាបូប​ទុក​ញ៉ាំ​នៅ​ពេល​​វិល​មុខ។ តោះ! ​មក​មើល​អាហារ​ទាំង​៧​មុខ​នេះ​ដែល​អ្នក​គួរ​ញ៉ាំ​ពេល​មាន​អារម្មណ៍​​ធីងធោង ​ឬ​វិល​មុខ។
    ១. ផ្លែឈើ
    ផ្លែឈើ​ពោរពេញ​ទៅ​ដោយ​ជាតិ​ទឹក​ និង​ផ្ទុក​ទៅ​ដោយសារ​ជាតិ​ចិញ្ចឹម ​ដូចជា កាក​សរសៃ ប៉ូតាស្យូម ​និង​វីតាមីន។ ផ្លែឈើ​ទាំង​នោះ​មាន​ដូចជា ចេក ផ្លែប៉េស ផ្លែប៉ោម និង​ផ្លែ​ទំពាំង​បាយជូរ​​ជាដើម ​ដែល​អ្នក​អាច​ជ្រើស​យក​មក​ញ៉ាំ​ពេល​ដែល​អ្នក​វិល​មុខ។
    ២. គ្រាប់ធញ្ញជាតិ
    គ្រាប់ Almonds គ្រាប់​ស្វាយចន្ទី​ និង​គ្រាប់​ធញ្ញជាតិ​ផ្សេង​ទៀត​ គឺជា​អាហារ​សម្រន់​ដ៏​ល្អ​ដែល​អ្នក​អាច​ញ៉ាំ​បាន​ពេល​អ្នក​ឈឺក្បាល ​ព្រោះ​វា​ផ្ទុក​ទៅ​ដោយ​ខ្លាញ់ អាស៊ីត និង វីតាមីន។
    ៣. បន្លែ
    គ្មាន​អ្វី​ប្រសើរ​ជាង​ការ​ញ៉ាំ​ផ្លែ​ត្រសក់ ការ៉ុត​ ​និង​បន្លែ​ដទៃ​ទៀត​នៅ​ពេល​ដែល​អ្នក​ធីងធោង។ បន្លែ​ផ្ទុក​ទៅ​ដោយ​ជាតិ​ដែក ប៉ូតាស្យូម​ហើយ​និង​វីតាមីន​ដែល​អាច​កាត់បន្ថយ​ការ​វិល​មុខ​បាន​ភ្លាមៗ។
    ៤. នំផ្អែម
    ​ប្រភេទ​នំផ្អែម​ដែល​ធ្វើ​ឡើង​ពី​គ្រាប់​ធញ្ញជាតិ​ ​វា​ជា​អាហារ​សម្រន់​មួយ​ប្រភេទ​ដែល​ផ្ទុក​ទៅ​ដោយ​ប្រូតេអ៊ីន និងធាតុ​ខាបូហៃដ្រេត។
    ៥. ទឹកឃ្មុំ
    ទោះ​បី​ជា​ទឹកឃ្មុំ​អាច​នឹង​ផ្អែម​បន្តិច តែ​វា​ជា​អាហារ​ដ៏​ល្អ​បំផុត​ដែល​អ្នក​គួរ​ញ៉ាំ​ពេល​វិល​មុខ។ទឹក​ឃ្មុំ​ជួយ​ពន្លឿន​ដល់​សកម្មភាព​ខាបូហៃដ្រេត​ដែល​ជួយ​បំបាត់​អាការ​វិល​មុខ​ និង​ទៅ​បង្កើន​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​ភ្លាមៗ។
    ៦. ទឹកក្រូច
    ទោះ​បី​ជា​អ្នក​មិន​ចូលចិត្ត​ទឹក​សូដា ទឹក​ក្រូច (soft drink) តែ​វា​អាច​ជួយ​បង្កើន​ជាតិ​ស្ករ​ក្នុង​សរសៃ​ឈាម​របស់​អ្នក​បាន​យ៉ាង​ឆាប់​រហ័ស។
    ៧. ស្ករគ្រាប់
    អាច​និយាយ​បាន​ថា នារី​គ្រប់​រូប​គួរ​តែ​មាន​ស្ករ​គ្រាប់​នៅ​ក្នុងកាបូប។ ជ្រើស​យក​ស្ករ​គ្រាប់​ណា​មួយ​ដែល​អ្នក​ចូលចិត្ត ឬ​ក៏​សូកូឡា​ទុក​ទំពារ​លេង នៅ​គ្រប់​ពេល​ដែល​អ្នក​វិល​មុខ។ វា​នឹង​ជួយឲ្យអ្នក​ធូរ​ស្បើយ​ និង​ជួយ​ឲ្យ​​អ្នក​ស៊ូ​បាន​រហូត​ដល់​ម៉ោង​សម្រាក៕

    No comments:

    Post a Comment

    សុខភាព និង សិច

    ស្នេហា និង គ្រួសារ

    សម្រស់ និង ម៉ូដ