ជាតិទឹកគឺសំខាន់សម្រាប់ជីវិតក៏ដូចជាសម្រស់របស់យើង។ មានមនុស្សជាច្រើនមិនបានចាប់អារម្មណ៍លើចំណុចនេះទេ។ ពេលដែលយើងមានអារម្មណ៍មិនស្រួលដូចអាការៈខាងក្រោមនេះ វាអាចជាសញ្ញានៃការខ្វះជាតិទឹកហើយ៖

១. អស់កម្លាំង៖ ទាំងនៅកន្លែងធ្វើការ ទាំងនៅផ្ទះ ទោះបីយើងគេងបានច្រើនក៏ដោយ។
២. ទល់លាមក៖ បើកំពុងស្ថិតក្នុងស្ថានភាពបែបនេះ ដល់ពេលត្រូវពិនិត្យទម្លាប់ញ៉ាំទឹកឡើងវិញហើយ។
៣. ឈឺក្បាល៖ ៨៥%នៃទឹកក្នុងខ្លួនយើងគឺស្ថិតក្នុងខួរក្បាល។ ពេលញ៉ាំទឹកមិនបានគ្រប់គ្រាន់ ខួរក្បាលយើងនឹងឆ្លើយតបទៅតាមនោះដែរ។

ដើម្បីដោះស្រាយបញ្ហាទាំងនេះ យើងអាច៖
១. ញ៉ាំទឹកឲ្យបានពីរកែវពេលងើបពីគេង
២. គួរមានដបទឹកដាក់តាមខ្លួនជានិច្ច
៣. ញ៉ាំផ្លែឈើដែលមានជិតទឹកច្រើន៖ ដូចជា ឪឡឹក ត្រសក់ ឬទំពាំងបាយជូរជាដើម៕
No comments:
Post a Comment