• Breaking News

    Friday, March 31, 2017

    ហេតុផល​ធ្វើឲ្យ​ស្រី​ៗ​មិន​អាច​បំភ្លេច​សង្សារ​ចាស់​បាន ទោះ​បែក​គ្នាយូរ​ហើយ​ក៏​ដោយ

    ស្រី​ៗ​ភាគច្រើន​តែង​មាន​អារម្មណ៍​បែប​នេះ ក្រោយ​ជួប​ក្រោយ​បែក​សង្សារ។ តើ​ហេតុផល​បាន​ជា​ធ្វើឲ្យ​យើង​មិន​អាច​បំភ្លេច​អ្នក​ចាស់​បាន​ចឹង? ចម្លើយ​មាន​នៅ​ខាង​ក្រោម​នេះ​ហើយ៖
    ១.នៅតែ​ចង់​ដឹង​រឿងរ៉ាវ​គេ
    បើ​នៅតែ​ខ្វល់ខ្វាយ​ពី​សុខ​ទុក្ខ​គេ,ចង់​ដឹង​រឿង​ទាក់ទង​នឹង​គេ បែប​នេះ​ហើយ​ទើប​ធ្វើឲ្យ​យើង​មិន​ដាច់​អាល័យ​ស្នេហា​ចាស់​នឹង ថែម​ទាំង​នឹករលឹក​គេ​គ្រប់​ពេល​ទៀត​ផង។
    ២.ទៅ​កន្លែង​ចាស់
    ទោះ​ជា​នៅ​ម្នាក់​ឯង​ក៏​ដោយ តែ​យើង​នៅ​បន្ត​ជាមួយ​អនុស្សាវរីយ៍​កន្លង​ដោយ​ទៅ​កន្លែង​ចាស់​ៗ ដែល​ធ្លាប់​ទៅ​តែ​ពីរ​នាក់​គាត់។ វា​នឹង​ធ្វើឲ្យ​យើង​នឹក​គេ​លើស​ដើម អង្គុយ​ហូរ​ទឹកភ្នែក​​ម្នាក់ឯង​ជា​មិន​ខាន។

    រូបតំណាង
    ៣.នៅ​ប្រឈម​មុខ​ជាមួយ​គេ
    ពេល​យើង​ឃើញ​គាត់​​ដោយ​ចៃដន្យ យើង​សុខចិត្ត​នៅ​ប្រឈម​មុខ​ជាមួយ​គាត់ ដោយ​មិន​គេច​ចេញ​បែប​នេះ ធ្វើឲ្យ​អតីតកាល​ផុស​ឡើង​នៅ​ចំពោះ​មុខ មិន​អាច​ភ្លេច​បាន​ឡើយ។
    ៤.ទាក់ទង​ទៅ​គាត់
    ពេល​ឃើញគាត់​នៅ​លើ Facebook យើង​នៅតែ​បន្ត Like និង comment លើ​រូប​គេជា​រឿយ​ៗ។ ប៉ុណ្ណឹង​ហើយ​មិន​អស់​ចិត្ត​នៅ​បន្ត chat ទៅ​សួរនាំ​បញ្ហា​ផ្សេង​ៗ​ ហើយ​ថែម​ទាំងចូល​ទៅ​ឆែក​មើល​សកម្មភាព​ផ្សេង​ៗ​គេ​នៅ​បណ្ដាញ​សង្គម​ទៀត​ផង ទើប​ជា​មូលហេតុ​មិន​អាច​បំភ្លេច​សង្សារ​ចាស់​បាន។
    ៥.អ្នក​នៅ​ជុំវិញ​ខ្លួន​តែង​រំលឹក​ពី​គេ
    នេះ​ជា​មូលហេតុ​សំខាន់​ណាស់​ដែល​យើង​មិន​អាច​លុប​អ្នក​ចាស់​ចេញ​ពី​បេះដូង​បាន បើ​មនុស្ស​នៅ​ក្បែរ​យើង​តែង​រំលឹក​ពី​គេ ឲ្យ​យើង​ស្ដាប់​រហូត​បែប​នេះ។
    ៦.រក្សា​វត្ថុ​អនុស្សាវរីយ៍
    កាដូ​ដែល​គេ​ជូន​កន្លង​មក យើង​បែរ​ជា​ទុក​វា​នៅ​ចំពោះ​មុខ តើ​ធ្វើ​ម៉េច​យើង​អាច​ភ្លេច​គេ​បាន​ទៅ បើ​របស់​ទាំង​នោះ​តែង​វិលវល់​ក្នុង​ការ​ចងចាំ​បែប​នេះ៕

    រូបតំណាង

    ប្រភព៖ Likelovequotes   ប្រែ​សម្រួល៖ ទ្រី រ៉ាវី

    No comments:

    Post a Comment

    សុខភាព និង សិច

    ស្នេហា និង គ្រួសារ

    សម្រស់ និង ម៉ូដ